About Us

អំពីយើង

Our Story

ប្រវត្តិរបស់យើង

ក្រុមហ៊ុន ម៉ានេ ឌីហ្សាញ & ខនស្ត្រាក់សិន ជាសមាជិករបស់ក្រុមហ៊ុន Mane Group ដែលបានបម្រើសេវាកម្មផ្នែកច្បាប់ អចលនទ្រព្យ សណ្ឋាគារ និងបដិសណ្ឋារកិច្ចនៅក្នុងផលប័ត្រអាជីវកម្មរបស់ខ្លួនតាំងពីឆ្នាំ២០១៥។ បទពិសោធន៍នៅក្នុងការសាងសង់ការិយាល័យពាណិជ្ជកម្ម និងការសាងសង់សណ្ឋាគារលំដាប់ផ្កាយប្រាំ ចំនួនប្រាំពីរ នៅក្នុងប្រទេសកម្ពុជា ធ្វើឲ្យពួកយើងដឹងពីកែសម្រួលការរចនា និងការសាងសង់ទៅតាមតម្រូវការរបស់អតិថិជន។ ការងាររបស់ពួកយើងត្រូវបានបំផុសគំនិតដោយលោកស្រី កី ម៉ានេ ដែលជាប្រធាន និងជាស្ថាបនិករបស់ក្រុមហ៊ុនម៉ានេឌីហ្សាញ & ខនស្រ្តាក់សិន និងស្វាមីរបស់លោកស្រី ដែលជាអ្នកស្រលាញ់ការរចនាបទខាងក្នុង ហើយក៏ជាអ្នកថែរក្សា និងប្រមូលវត្ថុចាស់ វត្ថុសិល្បៈ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅជុំវិញពិភពលោកដែរ។ លោកស្រី កី ម៉ានេ មានចំនេះដឹងខ្ពស់អំពីវប្បធម៌ ប្រពៃណី និងទំនើបនិយម ។ សណ្ឋាគារនៅក្រោមម៉ានេហូថែល ខូលិកហ្សិន និងក្រុមហ៊ុនមេធាវី ម៉ានេ ដែលត្រូវបានរចនាឡើងជាមួយនឹងលក្ខណៈពិសេស និងខុសប្លែកពីគ្នា គឺជាសក្ខីភាពនៃគំនិតច្នៃប្រឌិតនិងភាពប៉ិនប្រសព្វរបស់លោកស្រី កី ម៉ានេ និងក្រុមការងារលើការរចនា និងសាងសង់។

ចក្ខុវិស័យ

ក្រុមហ៊ុន ម៉ានេ ឌីហ្សាញ & ខនស្រ្តាក់សិន មានគោលបំណងក្លាយជាក្រុមហ៊ុនសំណង់មួយ ដែលផ្តល់សេវាកម្មល្អបំផុតទាំងសេវាកម្មសាងសង់ និងរចនា។ យើងបង្កើតក្រុមការងារដែលមានការចូលរួមពីអ្នកជំនាញតាមផ្នែកមុខងារនៃសំណង់ នីមួយៗ ជាពិសេសវិស្វករដែលទទួលបានការបណ្តុះបណ្តាលយ៉ាងច្បាស់លាស់ ក្នុងការគោរពស្តង់ដារសុវត្ថិភាពសំណង់និងការគ្រប់គ្រងដំណើរការសាងសង់យ៉ាងតឹងរ៉ឹង។ លើសពីនេះទៅទៀត ពួកយើងក៏បានគិតគូរទៅលើការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការចូលរួមកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទាំងឡាយទៅលើបរិស្ថាននិងធម្មជាតិ ហើយពួកយើងខិតខំបញ្ចូលនិងកែច្នៃធម្មជាតិទាំងនោះជាមួយនឹងសំណង់។ ក្នុងសង្គមមួយដែលមានស្តង់ដាររស់នៅថ្មី និងបរិយាកាសការងារថ្មី ពួកយើងសង្ឃឹមថាលោកអ្នកនឹងទទួលបាននូវផាសុកភាព និងសុភមង្គលជាមួយនឹងការរចនារបស់ពួកយើង។ ក្រុមហ៊ុន ម៉ានេ ឌីហ្សាញ & ខនស្រ្តាក់សិន គឺចាប់ផ្តើមពីក្រុមហ៊ុនតូចមួយ ដែលមានចក្ខុវិស័យ ប្រែក្លាយជាអ្នករួមចំណែកដ៏សំខាន់មួយនៅក្នុងវិស័យសំណង់និងរចនា នៅប្រទេសកម្ពុជា។

Our Vision
Our Vision

តម្លៃរបស់យើង

ក្រុមហ៊ុន ម៉ានេ ឌីហ្សាញ & ខនស្រ្តាក់សិន ផ្តល់សេវាកម្មជូនអតិថិជនប្រកបដោយវិជ្ជាជីវៈ ទំនុកចិត្ត និងទំនួលខុសត្រូវខ្ពស់។