ឧត្តមភាព និងប្រណីតភាព

ក្រុមហ៊ុន ម៉ានេ ឌីហ្សាញ & ខនស្រ្តាក់សិន សាងសង់សំណង់ដែលមានគុណភាពខ្ពស់ ជាមួយនឹងការរចនាប្រកបដោយប្រណីតភាព ដែលផ្តល់ឱ្យលោកអ្នកនូវផាសុកភាព សុខុមាលភាព និងផលិតភាពនៅកន្លែងធ្វើការនិងលំនៅដ្ឋាន

Our Story

ប្រវត្តិរបស់យើង

ក្រុមហ៊ុន ម៉ានេ ឌីហ្សាញ & ខនស្ត្រាក់សិន ជាសមាជិករបស់ក្រុមហ៊ុន Mane Group ដែលបានបម្រើសេវាកម្មផ្នែកច្បាប់ អចលនទ្រព្យ សណ្ឋាគារ និងបដិសណ្ឋារកិច្ចនៅក្នុងផលប័ត្រអាជីវកម្មរបស់ខ្លួនតាំងពីឆ្នាំ ២០១៥ ។ ...

អាន​បន្ថែម

សេវាកម្មរបស់យើង

ក្រុមហ៊ុន ម៉ានេ ឌីហ្សាញ & ខនស្ត្រាក់សិន គឺជាក្រុមហ៊ុនសំណង់នៅកម្ពុជា ដែលផ្តល់សេវាកម្មលើការងារម៉ៅការទូទៅ វិស្វកម្ម សំណង់និងការថែរក្សា និងការរចនា។ ក្រុមការងាររបស់ពួកយើងមានវិជ្ជាជីវៈ និងទទួលបានការបណ្តុះបណ្តាលច្បាស់លាស់ ព្រមទាំងអនុវត្តនូវស្តង់ដារសុវត្ថិភាពសំណង់ បរិស្ថាន និងគ្រប់គ្រងដំណើរការសាងសង់យ៉ាងតឹងរ៉ឹង។ ពួកយើងធ្វើការផ្ទាល់ជាមួយនឹងអតិថិជន ដើម្បីសាងសង់និងរចនាកន្លែងមួយដែលត្រូវនឹងតម្រូវការ ថវិកា និងពេលវេលារបស់អតិថិជន។

អាន​បន្ថែម
Services
Projects

គម្រោង

ក្រុមហ៊ុន ម៉ានេ ឌីហ្សាញ & ខនស្ត្រាក់សិន បានបញ្ចប់គម្រោងជាច្រើននៅកម្ពុជា មានដូចជា សណ្ឋាគារលំដាប់ផ្កាយប្រាំ ការជួសជុលការិយាល័យឡើងវិញ និងការរចនាខាងក្នុង។ គម្រោងដែលមានលក្ខណៈលេចធ្លោបំផុតរបស់ពួកយើង គឺការរចនាខាងក្នុងជាមួយនឹងរចនាបទខ្មែរ និងទំនើបកម្ម នៅ ម៉ានេ ហូថែល ខលលិកហ្សិន ដែលស្ថិតនៅខេត្តសៀមរាប និងរាជធានីភ្នំពេញ។

អាន​បន្ថែម