មានទីតាំងនៅចំចំណុចកណ្តាលនៃខេត្តសៀមរាប ដែលហុំព័ទ្ធទៅដោយដើមឈើធំៗ ទេសភាពវាលស្រែ បឹងដែលមានទំហំរហូតដល់ ៤០០០ម៉ែត្រការ៉េ និងកោះសិប្បនិម្មិត ដែលជាហេតុធ្វើឲ្យរមណីយដ្ឋានមួយនេះមានភាពខុសប្លែកពីកន្លែងដទៃ។ រមណីយដ្ឋាន ម៉ានេ ហ្វាមីលី វេខេហ្សិន មានផ្ទះឯកជនដល់ទៅ១២វីឡា ដែលវីឡានីមួយៗមានរចនាបទនិងការតុបតែងខុសប្លែកពីគ្នា។ រាល់ការសាងសង់ទាំងអស់ គឺធ្វើឡើងដើម្បីរំលេចនូវទេសភាពរបស់រមណីយដ្ឋាន ប៉ុន្តែរចនាបទនៃផ្ទះនីមួយៗនៅតែបង្ហាញពីស្ថាបត្យកម្មខ្មែរ ជាមួយនឹងរចនាបទខាងក្នុងបែបទំនើបកម្ម។
ម៉ានេ ហ្វាមីលី វេខេហ្សិន ផ្តល់នូវភាពឯកជនជូនទៅដល់អតិថិជន ជាមួយនឹងការស្នាក់នៅដាច់គ្នាពីផ្ទះមួយទៅផ្ទះមួយ អ្នកបម្រើផ្ទាល់ខ្លួន ចុងភៅផ្ទាល់ខ្លួន អាងហែលទឹក(ទឹកអំបិល)ផ្ទាល់ខ្លួន ភោជនីយដ្ឋាន បារ ស្ប៉ា កញ្ចប់ដំណើរកម្សាន្ត សេវាបម្រើប្រចាំថ្ងៃ សេវាដឹកជញ្ជូនលក្ខណៈទេសចរណ៍ -ល-។