ម៉ានេ ហរិហរាល័យ ត្រូវបានសាងសង់ឡើងលើដីទំហំ ៧ហិកតា ដែលជាទឹកដីនៃអតីតរាជធានីរបស់ខ្មែរ គឺរាជធានីហរិហរាល័យ។ ម៉ានេ ហរិហរាល័យ គឺជាសណ្ឋាគារប្រណីតលំដាប់ផ្កាយប្រាំ ដែលត្រូវបានសាងសង់យ៉ាងល្អឥតខ្ចោះតាមរចនាបទស្ថាបត្យកម្មខ្មែរ អមជាមួយនឹងទេសភាពវាលស្រែ បឹងដ៏ធំល្វឹងល្វើយដែលមានកោះសិប្បនិម្មិតចំនួន១២កោះ និងដើមឈើចំណាស់ៗរាប់រយដើម។ កន្លែងទទួលទានអាហារត្រូវបានរចនាឡើងយ៉ាងពិសេស ស្ថិតនៅលើកោះមួយ ដែលមានដើមឈើធំចំណាស់មួយដើមស្ថិតនៅចំកណ្តាល និងត្រូវតភ្ជាប់ដោយស្ពានឈើ ។ ម៉ានេ ហរិហរាល័យ មានទីតាំងក្បែរប្រាសាទបាគង ប្រាសាទព្រះគោ និងប្រាសាទលលៃ ហេតុដូច្នេះអតិថិជនដែលមកសម្រាកនៅទីនេះនឹងទទួលបាននូវអារម្មណ៍ដូចអធិរាជ ហើយពួកគាត់នឹងទទួលបាននូវចំណេះដឹងថ្មីៗទាក់ទងនឹងប្រវត្តិសាស្រ្ត ក៏ដូចជាវប្បធម៌របស់រាជធានីហរិហរាល័យ។