គម្រោង

គម្រោង

ម៉ានេ ឡា រ៉េស៊ីដង់

                ជាសណ្ឋាគារប្រណីត ដែលមានការរចនា និងការតុបតែងបែបប្រពៃណី លាយឡំជាមួយការរចនាបែបទំនើប។ បន្ទប់នីមួយៗរបស់ ម៉ានេ ឡារ៉េស៊ីដង់ គឺត្រូវបានលម្អទៅដោយគ្រឿងសង្ហារឹមដែលធ្វើដោយដៃ និងមានការរំលេចនូវសូត្រខ្មែរដ៏ប្រណីត ទៅតាមសម័យកាលនីមួយៗ។

                គ្រឿងតុបតែងលម្អនិងគ្រឿងសង្ហារឹមនៅក្នុងសណ្ឋាគារសុទ្ធតែផលិតចេញពីវត្ថុធាតុដើមដែលមានគុណភាពខ្ពស់ មានដូចជាឈើប្រណីត សូត្រ រូបចម្លាក់ និងគំនូរនានា ហើយទាំងអស់នេះបានឆ្លុះបញ្ចាំងពីវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីខ្មែរ។ គោលបំណងនៃការសាងសង់សណ្ឋាគារ ម៉ានេ ឡា រ៉េស៊ីដង់ នេះ គឺដើម្បីរំលេចចេញនូវស្នាដៃចម្លាក់របស់កូនខ្មែរ និងចង់ឲ្យអតិថជនទទួលបាននូវអារម្មណ៍ស្ងប់មួយដែលវិលទៅរករចនាបទពីអតីតកាលផង និងបច្ចុប្បន្នកាលផង។

ថ្ងៃខែឆ្នាំ
2016
គេហទំព័រ
ទីតាំង
រាជធានីភ្នំពេញ